សូមនាំមកនូវ របៀបរាប់រហូតដល់ អសង្ខេយ្យ ព្រោះនេះគឺជាចំណេះដឹងមួយដែលកូនខ្មែរយើងគួរតែដឹង ម្យ៉ាងវិញទៀតយើងគិតថា មានមនុស្សជាច្រើន ប្រហែលជាមិនធ្លាប់បានរៀនពីការរាប់ ដល់អសង្ខេយ្យនេះទេ ព្រោះធម្មតានៅក្នុងជីវិតរស់នៅរបស់យើង ច្រើនណាស់ចេះរាប់ត្រឹមថ្នាក់ កោដិ តែប៉ុណ្ណោះ។ ខាងក្រោមនេះគឺជារៀបរាប់ពី ខ្ទប់ដប់ រហូតដល់ អសង្ខេយ្យ៖
១០ ដប់ ស្មើនឹង ១ រយ = 102
១០ រយ ស្មើនឹង ១ ពាន់ = 103
១០ ពាន់ ស្មើនឹង ១ ម៉ឺន = 104
១០ ម៉ឺន ស្មើនឹង ១ សែន = 105
១០ សែន ស្មើនឹង ១ លាន = 106
១០ លាន ស្មើនឹង ១ កោដិ = 107
១០ លាន កោដិ ស្មើនឹង ១ បកោដិ = 1014
១០ លាន បកោដិ ស្មើនឹង ១ កោដិបកោដិ = 1021
១០ លាន កោដិបកោដិ ស្មើនឹង ១ នហុតំ = 1028
១០ លាន នហុតំ ស្មើនឹង ១ និន្នហុតំ = 1035
១០ លាន និន្នហុតំ ស្មើនឹង ១ អក្ខោភិនី = 1042
១០ លាន អក្ខោភិនី ស្មើនឹង ១ ពិន្ទុ = 1049
១០ លាន ពិន្ទុ ស្មើនឹង ១ អព្វុទំ = 1056
១០ លាន អព្វុទំ ស្មើនឹង ១ និរព្វុទំ = 1063
១០ លាន នរិព្វុទំ ស្មើនឹង ១ អហហំ = 1070
១០ លាន អហហំ ស្មើនឹង ១ អពពំ = 1077
១០ លាន អពពំ ស្មើនឹង ១ អដដំ = 1084
១០ លាន អដដំ ស្មើនឹង ១ សោគន្ធិកំ = 1091
១០ លាន សោគន្ធិកំ ស្មើនឹង ១ ឧប្បលំ = 1098
១០ លាន ឧប្បលំ ស្មើនឹង ១ កុមុទំ = 10105
១០ លាន កុមុទំ ស្មើនឹង ១ បុណ្ឌរិកំ = 10112
១០ លាន បុណ្ឌរិកំ ស្មើនឹង ១ បុទុមំ = 10119
១០ លាន បុទុមំ ស្មើនឹង ១ កថានំ = 10126
១០ លាន កថានំ ស្មើនឹង ១ មហាកថានំ = 10133
១០ លាន មហាកថានំ ស្មើនឹង អសង្ខេ្យយ្យំ = 10140
១០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០ ០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០ ០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០០ ០០០០០០០០០០០០០០០០០០០០០….
របៀបរាប់ ៖ រាប់ពី ដប់ ទៅដល់ កោដិ ត្រូវគុណនឹងចំនួន១០ជានិច្ច តែចាប់ពីកោដិ រហូតដល់ អសង្ខេយ្យ ត្រូវគុណនឹងចំនួន១កោដិ (១០លាន) ជានិច្ច។
ក្នុង ១ អសង្ខេយ្យ = ១ ថែមសូន្យ ១៤០ ទៀត។
ដកស្រង់ចេញពីសៀវភៅ «មាគ៌ាជីវិតនៃព្រះពោធិសត្វ»រៀបរៀងដោយ លោកតាបណ្ឌិត កុល ផេង
ត្រង់ផ្នែក "តារាងរាប់គុណិតសង្ខ្យា"
កែសម្រួលដោយ ៖ Facebook Page : Re Posts / https://salafree.blogspot.com/